សូមចាប់ផ្ដើមជាមួយគ្នាដូចតទៅ៖
ជំហានទី១៖
ជាដំបូងសូមបង្កើតនូវផ្ទាំងការងារថ្មីមួយ ដែលមានទំហំ 800 x 500 pixels ឬទំហំណាក៏បានអាស្រ័យលើអក្សរដែលអ្នកចង់រចនា។ បន្ទាប់មកកំណត់ពណ៌របស់ Foreground color ក្នុងតម្លៃ #b7e101 ហើយ Background color ក្នុងតម្លៃ #74a203 ហើយជ្រើសរើស Gradient tools សម្រាប់បង្កើតពណ៌ Background។ សូមជ្រើសយកនូវពណ៌របស់ Foreground និង Background សម្រាប់ការបំពេញពណ៌ ហើយរើសយក Radial Gradient ដែលបង្ហាញនៅក្នុង Option bar បន្ទាប់មកដោយចុចនៅចំណុចកណ្ដាលរួចទាញទៅជ្រុងណាមួយនៃជ្រុងសន្លឹកកិច្ចការ នោះអ្នកនឹងទទួលបាននូវ Background ដែលមានពណ៌ដូចខាងក្រោម៖
បន្ទាប់ពីបានបង្កើតនូវBackground រួចមក គឺដល់ពេលដែលអ្នកត្រូវវាយអក្សរដែលអ្នកចង់រចនាហើយ ដូច្នេះសូមវាយអក្សរទាំងនោះជាមួយនឹង font ឈ្មោះ Familian ទំហំ175 pt ហើយវាយវាជាអក្សរធំ និងដិតទាំងអស់ និងត្រូវកំណត់តម្លៃរបស់ Tracking value ក្នុង Character panel (Window –> Character) ទៅជា 100 ដើម្បីជៀសវាងការជាន់គ្នា។
នៅក្នុង Menu bar សូមចូលទៅកាន់ Layer → Rasterize → Type ដើម្បីធ្វើឱ្យអក្សររបស់លោកអ្នកក្លាយទៅជារូបភាពធម្មតា ហើយបន្ទាប់មកចម្លង (duplicate) នូវ text layer នោះ និងចុងក្រោយបិទ text layer ដើមមិនឱ្យបង្ហាញ ដោយចុចលើរូបភ្នែកដែលនៅក្បែរវា។
ជំហានទី២៖
ចុច double click លើ text layer ដែលទើបនឹងចម្លងរួច ឬចុច mouse ស្ដាំរួចយក Blending Options ដើម្បីបង្កើត Gradient Overlay ហើយធីកលើប្រអប់នៃ Gradient Overlay។
បន្ទាប់មកធ្វើការកំណត់ពណ៌របស់ Gradient ដែលពណ៌របស់វាមានពីរគឺ មួយនៅខាងស្ដាំដោយកំណត់តម្លៃ #fffca6 និងខាងឆ្វេងកំណត់យកពណ៌ #cce80d
ក្រោយពេលកំណត់ពណ៌រួច នោះអក្សររបស់អ្នកគួរតែមានលក្ខណដូចខាងក្រោម៖
ជំហានទី៣៖
នៅលើ menu bar ដដែល សូមចុចលើ Edit → Transform → Skew ហើយចាប់ទាញផ្នែកខាងលើនៃអក្សរ រួចចុច Enter ដើម្បីទទួលបានអក្សរទ្រេតដែលមានលក្ខណដូចខាងក្រោម៖
បន្ទាប់មកសូមបង្កើត Layer ថ្មីមួយនៅផ្នែកខាងលើគេនៃ Layer ទាំងអស់ រួចជ្រើសរើសយក Rectangular Marquee tool និងប្ដូរ Style ជា Fixed Sizeហើយកំណត់ទំហំ 8 x 258 px រួចចាប់ផ្ដើមគូរជារាងចតុកោណនៅលើអក្សរដំបូងរបស់អ្នក។
បន្ទាប់ទៀត សូមចុច mouse ស្ដាំលើ selection រួចយក Fill ដើម្បីបំពេញ selection នោះឱ្យមានពណ៌ស ដោយកំណត់រួចចុច Ctrl + D ដើម្បីដក selection ចេញ។
ដោយឈរលើ layer ដដែល សូមចុចលើ Filter → Blue → Gaussin Blur នៅក្នុង menu bar រួចកំណត់វាតម្លៃ Radius របស់វា 3 pixels
ជំហានទី ៤៖
សូមបង្កើតនូវ selection ថ្មីជាមួយនឹង Rectangular marquee tool ដោយកំណត់ទំហំ 40 x 268 px រួចបង្កើត Layer ថ្មីមួយទៀត បន្ទាប់មក Fill វាដោយពណ៌ស និងដក selection ចេញ (Ctrl+D) ពេលបានបំពេញពណ៌រួច។
បន្ទាប់មកទៀតចូលទៅ Filter → Gaussin Blur និងកំណត់ Radius ក្នុងតម្លៃ 9 pixels
និងចុងក្រោយសូម ដាក់ Layer ទាំងពីរនេះបញ្ចូលគ្នាដោយ select លើ layer ទាំងពីរ រួចចុច (Ctrl + E)
ជំហានទី ៥៖
នៅក្នុង menu bar សូមចុច Edit → Transform → Rotate ហើយបន្ទាប់មកចាប់បង្វិល Blur នោះឱ្យទ្រេតស្រដៀងនឹងរូបខាងក្រោម រួចចុច Enter៖
បន្ទាប់មកសូមចម្លង Layer Blur នោះឱ្យគ្រប់ចំនួនអក្សរដែលអ្នកសរសេរ រួចយក Blur នីមួយៗទៅដាក់លើគ្រប់អក្សរទាំងនោះ ហើយបន្ទាប់មក merge layer Blur ដែលបានចម្លងនោះចូលគ្នាដោយ ចុច select លើ layer Blur ទាំងអស់រួចចុច Ctrl+E
សូមចុចលើ Ctrl + Click លើ layer នៃ text ដែលបានចម្លង ដើម្បីបង្កើត Selection រួចចូលទៅ Select → Inverse ក្នុង menu bar ដើម្បីត្រឡប់ selection នោះ
សូមមកសូមចុច key Delete ដើម្បីលុបផ្នែក Blur ដែលលើសពីអក្សររបស់អ្នក និងបន្ទាប់មកទៀតសូមចុច Ctrl + D ដើម្បីដក selection ចេញ។
ជំហានទី ៦៖
ជំហានបន្ទាប់ សូមចុចលើរូបភ្នែកនៃ ដើម្បីឱ្យវាបង្ហាញឡើងវិញ
បន្ទាប់មកក្នុង menu bar សូមចុច Edit → Transform → Skew រួចចាប់ទាញវាឱ្យទ្រេត ស្រដៀងនឹងរូបខាងក្រោម រួចចុច Enter
នៅលើ menu bar ដដែលសូមចុច Edit → Transform → Scale រួចចាប់ទាញផ្នែកខាងលើនៃអក្សរចុះក្រោម ឱ្យមានលក្ខណដូចខាងក្រោម រួចចុច Enter ៖
ដោយឈរលើ layer នៃ text ដើមដដែល សូមចុចលើរូប “Lock transparent pixels” ដែលមាននៅក្នុង layer panel។ បន្ទាប់មក កំណត់ Foreground color ឱ្យមានតម្លៃ #689106 ហើយចុចលើ Paint tool រួចដក Tick ក្នុងប្រអប់នៃ Contiguous នៅលើ Options bar ចេញ រួចចាក់ពណ៌លើផ្ទៃនៃ text layer ដើមដែលមានពណ៌ស ទាំងអស់ជាមួយនឹងពណ៌របស់ Foreground color។
ជំហានទី ៧៖
បង្កើត Layer ថ្មីមួយទៀតនៅផ្នែកខាងលើនៃ text layer ដើម បន្ទាប់មកជ្រើសលើ Polygonal Lasso tool ចាប់គូរនៅជុំវិញផ្នែកទទេ ដែលស្ថិតនៅចន្លោះ text layers ទាំងពីរ។
នៅពេលដែលអ្នកគូររួច នោះវានឹងបង្កើតបានជា selection បន្ទាប់មកសូមបំពេញ (fill) នូវ selection នោះដោយពណ៌របស់ Foreground រួចចុច Ctrl + D ដើម្បីដក Selection ចេញ
សូមធ្វើរបៀបនេះជាមួយនឹងអក្សរដទៃទៀតរហូតដល់ចន្លោះទាំងអស់ត្រូវបានបំពេញ បន្ទាប់មកសូម merge បញ្ចូលគ្នារវាង Layer នេះជាមួយនឹង text layer។
ជំហានទី ៨៖
នៅពេលនេះអ្នកត្រូវប្រើ Dodge tool និង Burn Tool ដើម្បីផាត់ពណ៌លើផ្ទៃខ្មៅខាងក្រោយ។
ជ្រើសយក Dodge tool រួចកំណត់ Range ជា Midtones ហើយ Exposure កំណត់តម្លៃ 30% ( ស្ថិតនៅក្នុង Options bar)។ ប្រសិនបើអ្នកផាត់ពណ៌លើផ្នែកជ្រុងនៃអក្សរ អ្នកគួរតែប្រើ Polygonal Lasso Tool ដើម្បី Select តាមជ្រុងនីមួយៗ តែសម្រាប់ផ្នែកដែលកោងអ្នកមិនចាំបាច់ប្រើ Tool នេះជំនួយនោះទេ បន្ទាប់មកធ្វើការផាត់ពណ៌ដោយមានលក្ខណដូចខាងក្រោម៖
បន្ទាប់មកប្រើ Burn Tool ជាមួយការកំណត់ដូចទៅនឹង Dodge tool ដើម្បីបន្ថែមភាពខ្មៅទៅលើផ្នែកងងឹតមួយចំនួន
សូមប្រើ Dodge tool និង Burn tool នេះ ជាមួយនឹងគ្រប់ផ្នែកនៃអក្សរដែលមានភាពផុសឡើងនេះរហូតដល់គ្រប់ អក្សរទាំងអស់។ នោះលទ្ធផលចុងក្រោយនឹងលេចរូបរាងឡើងដូចទៅនឹងរូបខាងក្រោម៖