ជំហានទីមួយ៖ ការបង្កើតផ្ទាំងការងារ
ដំបូងលោកអ្នកត្រូវបង្កើតផ្ទាំងការងារមួយ ដោយចូលទៅកាន់ File → New ឬចុច Ctrl+N ដែលមានទំហំ 800 x 500 pixels និង Resolution 300pixels ឬអាចយកតាមទំហំនៃ Screen resolution នៃកុំព្យូទ័ររបស់អ្នកក៏បាន។
ជំហានទីពីរ៖
បន្ទាប់ពីបង្កើតផ្ទាំងការងាររួច យើងត្រូវបំពេញពណ៌នៃ Background ដោយប្រើ Gradient tool។ សម្រាប់ពណ៌ដែលត្រូវប្រើគឺ យើងប្រើពីរពណ៌លាយបញ្ចូលគ្នាដោយពណ៌ទី១ ត្រូវកំណត់តម្លៃ #f5e20e និងពណ៌ទីពីរកំណត់តម្លៃ #65a003 បន្ទាប់មកទៀតនៅក្នុង Option bar សូមជ្រើសយក Radial Gradient
រួចសូមចុចនៅលើជ្រុងមួយនៃផ្ទាំងការងារ រួចទាញទៅជ្រុងមួយទៀត នោះអ្នកនឹងទទួលបាននូវពណ៌របស់ Background មានលក្ខណដូចខាងក្រោម៖
បន្ទាប់មកទៀតយើងត្រូវយករូបមួយទៀតដើម្បីផ្សំជាមួយនឹង Background របស់យើង ដោយយើងអាចប្រើរូបដែលមានលក្ខណស្រដៀងនឹងរូបខាងក្រោមនេះបាន៖
ដោយអ្នកត្រូវចូលទៅ File → Place នៅក្នុង Menu bar រួច Browse ទៅរករូបខាងលើនេះ។ បន្ទាប់មកត្រូវកំណត់ Opacity ត្រឹម 70% និងកំណត់ Blend mode យកជា Overlay។
ជំហានទីបី៖
ក្នុងជំហាននេះអ្នកត្រូវសរសេរអក្សរដែលអ្នកចង់រចនាឡើង ដោយជ្រើសរើសយកដែលមានកម្រាស់ក្រាស់ និងសរសេរវាជាអក្សរធំទាំងអស់។ ដំបូងអ្នកត្រូវរករូបស្មៅដែលណាដែលអ្នកពេញចិត្ត ប៉ុន្តែនៅពេលនេះខ្ញុំយករូបស្មៅដូចខាងក្រោម
បន្ទាប់មកដោយឈរនៅលើ Layer នៃរូបស្មៅនេះ សូមអ្នកសរសេរអក្សរដែលអ្នកចង់រចនា ឬអាចជ្រើសយករើស Font ដែលមានរាងស្រដៀងទៅនឹង Font ខាងក្រោម
ពេលសរសេររួចអ្នកត្រូវកំណត់យក Opacity របស់អក្សរត្រឹម 70% ដើម្បីឱ្យវាមានលក្ខណឆ្លុះ។
បន្ទាប់មកយើងត្រូវប្រើ Pen tool ដើម្បីគូរជុំវិញអក្សរ ដោយត្រូវគូរជាលក្ខណស្រួចៗដូចជាចុងស្មៅនៅជុំវិញអក្សរ។
សូមលោកអ្នកប្រើ Pen tool ដើម្បីគូរលក្ខណបែបនេះលើគ្រប់អក្សរដែលអ្នកបានសរសេរ។
នៅពេលគូររួចសូមចុច Mouse ស្ដាំលើរូប រួចយក Make Selection បន្ទាប់មកត្រូវកំណត់ Feather Radius ឱ្យមានតម្លៃ 0.2 pixels
បន្ទាប់មកទៀតដោយឈរ Layer នៃរូបស្មៅរបស់អ្នក សូមចុច Ctrl+J ដើម្បីបង្កើត Duplicate Layer នោះអ្នកនឹងទទួលបាននូវ Layer ថ្មីមួយទៀត ដែលលក្ខណដូចខាងក្រោម៖
ជំហានទី៤៖
ក្នុងជំហាននេះ គឺយើងត្រូវរចនាអក្សរដែលយើងបានរៀបចំខាងលើឱ្យមានលក្ខណផុសឡើង ប្រៀបដូចជាផុសចេញពីផ្ទៃដី។ ដូច្នេះលោកអ្នកត្រូវចុច Mouse ស្ដាំលើ Layer នៃអក្សរដែលអ្នកទើបនឹងបានរចនារួចអំបាញ់មិញនេះ រួចយក Blending Options។ បន្ទាប់មកអ្នកត្រូវ Select លើ Bevel and Emboss រួចកំណត់ Size ឱ្យមានតម្លៃ 10 px និងជ្រើសរើស Highlight Mode ជា Overlay។
បន្ទាប់ពីកំណត់ Bevel and Emboss រួចសូមអ្នក Select យក Satin ដែលស្ថិតនៅក្រោម Bevel and Emboss រួចជ្រើសរើស Blend Mode ជាប្រភេទ Overlay និង Opacity ត្រឹម 13%។
ពេលកំណត់លក្ខណទាំង២ខាងលើរួចរាល់ហើយ សូមចុច OK នោះអ្នកនឹងទទួលបាននូវអក្សរដែលមានលក្ខណផុសដូចខាងក្រោម៖
ពេលនេះការរចនាអក្សរដែលមានផ្ទៃរំលេចដោយស្មៅពណ៌បៃតងស្រស់ គឺត្រូវបានបញ្ចប់ហើយ ប៉ុន្តែលោកអ្នកអាចតុបតែងវាឱ្យមានលក្ខណស្រស់ស្អាតជាងនេះ ដោយអ្នកអាចបន្ថែមរូបស្លឹកឈើ ព្រមទាំងសត្វល្អិតមួយចំនួន ឬការរចនាផ្សេងៗតាមគំនិតច្នៃប្រឌិតរបស់អ្នកក៏បាន។ លោកអ្នកអាចយកស្លឹកឈើមកដាក់ពីលើដោយរបៀបខាងក្រោម៖
ប៉ុន្តែដើម្បីបន្ថែមភាពស្រស់ស្អាតឱ្យវា យើងត្រូវទម្លាក់ស្រមោលរបស់វា ដោយត្រូវចុច Mouse ស្ដាំរួចយក Blending Options បន្ទាប់មកត្រូវ Select យក Drop Shadow ដើម្បីបង្កើតស្រមោល។ នៅក្នុង Drop Shadow លោកអ្នកត្រូវកំណត់ Opacity ត្រឹម 50%, Distance ត្រឹម 15%, Spreed មានទំហំ 10% និង Size កំណត់តម្លៃត្រឹម 30% ។
បន្ថែមពីលើនេះលោកអ្នកអាចរករូបមេអំបៅ មកដាក់បន្ថែមក៏បានដែរ តែត្រូវកំណត់ Shadow របស់វា ឱ្យដូចទៅនឹង Drop Shadow របស់ស្លឹកឈើ។ លើសពីនេះទៅទៀតលោកអ្នកក៏អាចរចនាបន្ថែមទៅតាមចំណង់ចំណូលចិត្ត របស់អ្នកផងដែរ តែសម្រាប់មេរៀននេះគឺខ្ញុំបានរចនាឡើង ដោយមានលក្ខណដូចខាងក្រោម៖
ជាចុងក្រោយលោកអ្នកនឹងទទួលបាននូវអក្សរដែលរចនាឡើងពីស្មៅធម្មជាតិដ៏ស្រស់ស្អាត។