Blogger Widgets
សូមស្វាគមន៏នូវការសិក្សាស្រាវជ្រាវស្វែងយល់ពីបច្ចេកវិទ្យារបស់អ្នកទាំងអស់គ្នា។ ​IT4togetherសូមចែករំលែកដោយធ្វើការដកស្រង់ចំនេះដឹងគ្រប់ទីកន្លែងដែលគូរយល់ដឹងសំរាប់សិក្សាបន្ថែមដើម្បីចង្កើនចំនេះដឹងលើវិស័យបច្ចេកវិទ្យា​ហើយបច្ចេកវិទ្យានឹងរីកចំរើនដើម្បីអ្នកទាំងអស់គ្នា។ សូមអរគុណចំពោះការគាំទ្រ។

Search This Blog

Song

Monday, February 11, 2013

BlackBerry Z10 និង Xperia Z ​ទើប​​ចេញ​ដូច​​គ្នា មួយ​ណា​អស្ចារ្យ​ជាង?

នៅ​ដើម​ឆ្នាំ​២០១៣​នេះ smartphone របស់​ក្រុមហ៊ុន​ល្បីៗ​ជា​ច្រើន​បាន​បង្ហាញ​ខ្លួន​នៅ​លើ​​ទីផ្សារ smartphone ជា​មួយ​នឹង​លក្ខណៈ​សម្បត្តិ​ល្អៗ ចេញ​ថ្មី និង​​ប្រើ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​ មិន​ចាញ់​គ្នា​ប៉ុន្មាន​នោះ​ទេ។ នេះ​អាច​ជា​ហេតុ​ធ្វើ​ឱ្យ​មិត្ត​យុវវ័យ​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ ថា​តើ​ត្រូវ​ជ្រើស​រើស​មួយ​ណា​​​យក​មក​ប្រើ​ប្រាស់​ណាស់។

ក្នុង​ចំណោម smartphone ដែល​ទើប​នឹង​ចេញ​នា​ដើម​ឆ្នាំ២០១៣ នេះ​ គេ​កត់​សំគាល់​ឃើញ​ថា Xperia Z ដែល​ជា​ស៊េរី​ថ្មី​របស់ Sony បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ពិព័រណ៍​អេឡិចត្រូនិក CES 2013 ធ្វើ​ឱ្យ​សាធារណជន​មិន​តិច​នាក់​ទេ​​មាន​ការ​​​ចាប់​អារម្មណ៍​នឹង​ម៉ូដែល​ មួយ​នេះ។ ចំណែក​ឯ Blackberry z10 ដែល​ទើប​បាន​បង្ហាញ​ខ្លួន​តាម​ក្រោយ​នៅ​ថ្ងៃ​ទី៣០ ខែ​មករា​កន្លង​ទៅ​ថ្មីៗ ​ក៏​មាន​លក្ខណៈ​សម្បត្តិ​ល្អៗ​ផង​ដែរ។
ចុះ ​បើ​សុទ្ធ​តែ​ជា smartphone ចេញ​ថ្មី​ និង​ប្រើ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​ដូច​គ្នា​អញ្ចឹង តើ​មួយ​ណា​ល្អ​ជាង​មួយ​ណា​ទៅ? ទំព័រ​នេះ Sabay សូម​លើក​យក​ម៉ូដែល​ទាំង​ពីរ​ខាង​លើ​នេះ មក​ប្រៀបធៀប​ជូន​ប្រិយមិត្ត​បាន​ដឹង និង​សម្រេច​ចិត្ត​បាន​ច្បាស់​លាស់ ​មុន​នឹង​ទិញ​យក​មួយ​ណា​មក​ប្រើ​​រវាង​ Xperia Z និង BlackBerry Z10​ ៖
លក្ខណៈ​សម្បត្តិBlackBerry Z10
Sony Xperia Z
អេក្រង់Capacitive touchscreen ទំហំ ៤,២អ៊ីញTFT capacitive touchscreen ទំហំ ៥អ៊ីញ
ដង់ស៊ីតេ​ភិចហ្សែល355ppi441ppi
Resolution(768x1280px)(1080x1920px)
CPUDual-core 1.5GHz KraitQuad-core 1.5GHz Krait
ChipsetQualcomm MSM8960 SnapdragonQualcomm MDM9215M / APQ8064
RAM2GB2GB
ប្រព័ន្ធ​ប្រតិបត្តិការBlackBerry 10Android 4.1.2
Memory ម៉ាស៊ីន16GB (+microSD រហូត​ដល់ 64GB)16GB (+microSD រហូត​ដល់ 32GB)
កាមេរ៉ា​ក្រោយ8MP autoforcus, touch focus, LED flash, image stabilization, face detection, geo-tagging និង​ថត​វីដេអូ​បាន 1080p 13MP autofocus, LED flash, face/smile detection, touch focus, image stabilization និង​ថត​វីដេអូ​បាន 1080p
កាមេរ៉ា​មុខ2MP ថត​បាន 720p@30fps2.2MP ថត​បាន 1080p@30fps
4G LTEមានមាន
បច្ចេកវិទ្យា​មិន​ជ្រាប​ទឹកគ្មានមាន
ថ្មប្រភេទ Li-Ion 1800mAh
-
សន្ទនា៖ ១០ម៉ោង-បើក​ចោល៖ ៣១២ម៉ោង
ជាប់​នឹង​ម៉ាស៊ីន​ប្រភេទ Li-Ion 2330 mAh-បើក​ចោល៖ ៥៥០ម៉ោង
-សន្ទនា៖ ១១ម៉ោង
-ស្ដាប់​ចម្រៀង៖ ៤០ម៉ោង
វិមាត្រ (xទទxកម្រាស់)(១៣០ម.x៦៥,៦ម.x៩ម.)(១៣៩ម.x៧១ម.x,៩ម.)
ទម្ងន់១៣៧,៥ក្រាម១៤៦ក្រាម
ពណ៌ខ្មៅ និង សខ្មៅ, ស និង​ពណ៌​ស្វាយ
តំណភ្ជាប់Wi-Fi 802.11 a/b/g/n, dual band, Bluetooth v4.0 with A2DP, LE, NFC, microUSB v2.0Wi-Fi 802.11 b/g/n, Wi-Fi Direct, DLNA, Wi-Fi hotspot, Bluetooth v4.0 with A2DP, NFC, microUSB v2.0
មុខងារ​ផ្សេងៗ- SNS integration
- HDMI port
- BlackBerry maps
- Organizer
- Document viewer
- Photo viewer
- MP3/WMA/WAV/eAAC+/FlAC player
- DivX/XviD/MP4/WMV/H.263/H.264 player
- Voice memo/dial
- Predictive text input
- SNS integration
- TV-out (via MHL A/V link)
- Active noise cancellation with dedicated mic
- MP4/H.263/H.264/WMV player
- MP3/eAAC+/WMA/WAV/Flac player
- Document viewer
- Photo viewer/editor
- Voice memo/dial
- Predictive text input
ប្រភេទ​ស៊ីមកាតMicro-SIMMicro-SIM
កាល​បរិច្ឆេទ​ចេញ​លក់មិន​ទាន់​បញ្ជាក់​ពី​ក្រុមហ៊ុនអំឡុង​ខែ​មិនា ឆ្នាំ២០១៣

សូម​បញ្ជាក់​ផង​ដែរ​ថា smartphone ស៊េរី​ថ្មី​ម៉ូដែល Xperia Z ខាង​លើ​នេះ​ បាន​ប្រកាស​ជា​ផ្លូវការ​រួច​មក​ហើយ​នៅ​ក្នុង​ព្រឹត្តិការណ៍ CES 2013 ថ្មីៗ​កន្លង​ទៅ​នេះ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​នៅ​ពុំ​ទាន់​បាន​បង្ហើប​ឱ្យ​ដឹង​ពី​តម្លៃ​នៅ​ឡើយ​ទេ គឺ​បង្ហើបត្រឹម​​តែ​កាល​បរិច្ឆេទ​ថា ​វា​នឹង​មាន​វត្តមាន​នៅ​លើ​ទី​ផ្សារ​នៅ​អំឡុង​ខែ​មិនា។ តែ​នៅ​ពេល​ថ្មីៗ​នេះ ​គេ​ឃើញ​ម៉ូដែល​នេះ​បាន​បង្ហាញ​តម្លៃ​នៅ​លើ​គេហទំព័រ​លក់​អនឡាញ​មួយ​របស់​ អង់គ្លេស​ហើយ ជា​មួយ​តម្លៃ ៥២៩ផោន​ ប្រហែល​នឹង ៨៣០ដុល្លារ​អាមេរិក។
ចំណែក ​ឯ BlackBerry Z10 ដែល​ក្រុមហ៊ុន BlackBerry អតីត RIM ទើប​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី៣០ មករា​កន្លង​ទៅ​ ពុំ​បាន​បញ្ចេញ​តម្លៃ​ និង​កាលបរិច្ឆេទ​លក់​នៅ​ឡើយ​ទេ តែ​គេ​រំពឹង​អាច​មាន​តម្លៃ​ប្រហែល៦០០ដុល្លារ​អាមេរិក។
យ៉ាង​ម៉េច​ហើយ ក្រោយ​ពី​បាន​ប្រៀប​ធៀប​គ្នា​រួច តើ​ប្រិយមិត្ត​កាត់​សេចក្ដី​បាន​ហើយ ​ឬ​នៅ​ ថាមួយ​ណា​ឡូយ​ជាង​មួយ​ណា?
ដើម្បី​ស្វែង​យល់​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ​ផ្សេង​ទៀត

No comments:

Post a Comment