Blogger Widgets
សូមស្វាគមន៏នូវការសិក្សាស្រាវជ្រាវស្វែងយល់ពីបច្ចេកវិទ្យារបស់អ្នកទាំងអស់គ្នា។ ​IT4togetherសូមចែករំលែកដោយធ្វើការដកស្រង់ចំនេះដឹងគ្រប់ទីកន្លែងដែលគូរយល់ដឹងសំរាប់សិក្សាបន្ថែមដើម្បីចង្កើនចំនេះដឹងលើវិស័យបច្ចេកវិទ្យា​ហើយបច្ចេកវិទ្យានឹងរីកចំរើនដើម្បីអ្នកទាំងអស់គ្នា។ សូមអរគុណចំពោះការគាំទ្រ។

Search This Blog

Song

Friday, February 22, 2013

សាកល្បង​បច្ចេកវិទ្យា Convertible Ultrabook ដំបូង​គេ​ជាមួយ MSI S20

tewmhpfvMSI S20 ​គឺ​ជា​ Ultrabook មួយ​ប្រភេទ​ដែល​មាន​មុខងារ​ជា​កុំព្យូទ័រ​ផង​ និង​ជា​ Tablet ​ផង​ ដែល​វា​មាន​ដំណើរ​ការ​ជា​លក្ខណ​ Ultrabook ជំនាន់​ទី​២ ដោយ​មាន​អេក្រង់ Touchscreen​ ។ S20 ​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​រូបរាង​ជា​ Ultrabook ​មក​ Tablet ​យ៉ាង​ងាយ​ស្រួល​ ដែល​វា​ត្រូវ​បាន​បំពាក់​ដោយ​លក្ខណ​ Sliding Design។​ MSI S20 ត្រូវ​បាន​បំពាក់​ដោយ​ Windows 8 មក​ជាមួយ​ស្រាប់​ដែល​ក្រុមហ៊ុន​ Microsoft ​បាន​រៀប​ចំ​ជា​ថ្មី​នូវ​លក្ខណ​ touch ​ដែល​សម្រាប់​ Metro Style។​ S20 ​នឹង​អាច​ក្លាយ​ទៅ​ជា​ Utrabook ​ដំបូង​ដែល​អាច​ផ្លាស់​ប្ដូរ​មក​ជា​ Tablet ​រួម​ជាមួយ​នឹង​ CPU Ivy Bridge ​និង​ Windows 8។​

លក្ខណ​សម្បត្តិ​នៃ MSI S20
- CPU ប្រភេទ Intel Core 3rd Generation (2012)
- RAM ទំហំ 4GB
- ក្រាហ្វិក Intel HD 4000
- ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 8
- អេក្រង់​ទំហំ ១១.៦អ៊ីញ និង​មាន​ Resolution 1920 x 1080
- ប្រភេទនៃអេក្រង់ LED-Backlit LCD, Capacitive Multi-touch
- ទម្ងន់ 1300 ក្រាម
- USB 3.0 , Bluetooth 4.0 , Wireless: 802.11 b/g/n
5n5rp2pu