Blogger Widgets
សូមស្វាគមន៏នូវការសិក្សាស្រាវជ្រាវស្វែងយល់ពីបច្ចេកវិទ្យារបស់អ្នកទាំងអស់គ្នា។ ​IT4togetherសូមចែករំលែកដោយធ្វើការដកស្រង់ចំនេះដឹងគ្រប់ទីកន្លែងដែលគូរយល់ដឹងសំរាប់សិក្សាបន្ថែមដើម្បីចង្កើនចំនេះដឹងលើវិស័យបច្ចេកវិទ្យា​ហើយបច្ចេកវិទ្យានឹងរីកចំរើនដើម្បីអ្នកទាំងអស់គ្នា។ សូមអរគុណចំពោះការគាំទ្រ។

Search This Blog

Song

Wednesday, February 20, 2013

​​តើ​អ្នក​ញៀន​​នឹង​ Facebook ​មែន​ទេ? ​Facebook Nanny អាច​ជួយ​បាន



1-facebook_addict
អ្នក​គ្រប់​គ្នា​ដឹង​ហើយ​ថា​ Facebook ជា​ឧបករណ៍​​​ដ៏​ប្រសើរ​​សម្រាប់​​ការ​ប្រាស្រ័យ​ទាក់​ទង​និង​​ទំនាក់​ទំនង​ សង្គម​ ប៉ុន្តែ​កុំ​ភ្លេច​ថា​វា​ជា​​អាវុធ​មុខ​ពីរ​​​ មាន​ន័យ​ថា​វា​ក៏​ជា​​​​ឧបករណ៍​ដែល​បង្ក​ការ​រំខាន​​ដ៏​ខ្លាំង​ខ្លា​ផង​ដែរ​ ជា​ពិសេស​សម្រាប់​​​សិស្ស​និស្សិត​ និង​អ្នក​ធ្វើការ​ផង​ដែរ។
ក្រុម​​និពន្ធ​របស់​គេហទំព័រ​ porpok.com បាន​ស្វែង​រក​កម្មវិធី​​​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​​រំខាន​នេះ​បាន ។ កម្មវិធី​បន្ថែម​​របស់ Chrome ដែល​មាន​ឈ្មោះ​ថា​ Facebook Nanny អាច​លប់​បំបាត់​ការ​រំខាន​នេះ​​ប៉ុន្តែ​នូវ​តែ​ផ្តល់​អោយ​អ្នក​នូវ​ការ​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ។
តើ​វា​ដំណើរ​ការ​បែប​ណា?
  1. រាល់​ពេល​ដែល​អ្នក​​ទទួល​បាន​ការ​ជូន​ដំណឹង​ (Notification) អ្នក​អាច​ចូល​ទៅ​កាន់​ Facebook ក្នុង​រយះ​ពេល​តែ​១​នាទី​ប៉ុណ្ណោះ​ ។​
  2. បន្ទាប់​ពី​អស់​នាទី​ខាង​លើ​ហើយ​ ​អ្នក​មិនអាច​​​បើក​មើល​ Facebook ទៀត​ទេ​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ (Notification) ថ្មី  ។​
  3. អ្នក​ត្រូវ​បាន​អនុញ្ញាតិ​អោយ​ចូល​ទៅ​កាន់​ Message និង​ Profile គ្រប់​ពេល​វេលា​ អ្នក​អាច​ posts និង chat ជា​មួយ​មិត្ត​អ្នក ។
របៀប​ដំឡើង​កម្មវិធី​បន្ថែម​ Facebook Nanny
  1. ចូល​ទៅកាន់​ Chrome បើ​ Tab ថ្មី ចុច​លើ​ពាក្យ ​Web Store នៅ​ផ្នែក​ខាងក្រោម​ជ្រុង​ខាង​ស្ដាំ ឬ​ ចុច​តំណ​ភ្ជាប់​នេះ​សម្រាប់​អ្នក​កំពុង​អាន​អត្ថបទ​នេះ​លើ Chrome
  2. បន្ទាប់​មក​សូម​វាយ​ពាក្យ​ Facebook Nanny ក្នុង​ប្រអប់​ Search​​ the store រួច​យក​លទ្ធផល​ “Facebook Nanny” from Sean Gransee ដោយ​ចុច​
  3. ពេល​មាន​​ផ្ទាំង​សារ​​​បង្ហាញ​មក​​សូម​​​​ចុច​លើ​ “​Add” រួច​រងចាំ​​មួយ​រយៈ​ជា​ការ​ស្រេច
  4. ចាប់​ពី​ពេល​ដំឡើង​រួច​អ្នក​នឹង​​ឃើញ​ផ្ទាំង​ដូច​ខាង​ក្រោម​នេះ​ប្រសិន​ បើ​អ្នក​មិន​ចាំបាច់​ត្រូវ​ប្រើ​ Facebook ដូច​លក្ខខ័ណ្ឌ​ខាង​លើ (តើ​វា​ដំណើរ​ការ​បែប​ណា?)
តែ​ទោះ​បី​ជា​យ៉ាង​​ដើម្បី​កាត់​បន្ថយ​​ការ​រំខាន​​ Facebook តម្រូវ​អោយ​អ្នក​មាន​ឆន្ទៈ​ ក្នុង​ការ​ផ្លាស់​ប្តូរ​ទម្លាប់​របស់​ខ្លួន​អ្នក។