លើសពីនេះពេលដែលអ្នកដាក់ស្តាយផ្ទៃរួចហើយ វានឹងរក្សារនៅជាប់គណនីអ្នកជារៀងរហូតមិនថាអ្នកចូលទៅកាន់ គណនី Gmail តាមម៉ាស៊ីនកុំព្យូទ័រណានោះទេ ។ ដូច្នេះប្រសិនបើអ្នកចង់តុបតែងនូវគណនី Gmail របស់អ្នកឲ្យមានភាពស្រស់ស្អាតសូមធ្វើតាមរបៀបខាងក្រោម ។
របៀបដាក់ស្តាយផ្ទៃឲ្យ Gmail ៖
- ចូលទៅកាន់គណនី Gmail របស់អ្នក
- ចុចលើសញ្ញ “Setting” រួចចុចលើពាក្យ “Themes”
- បន្ទាប់មកសូមធ្វើការជ្រើសរើសនូវស្តាយផ្ទៃណាមួយដែលអ្នកគិតថាចូលចិត្ត
- ចុចលើរូបស្តាយផ្ទៃនោះចាំមួយភ្លែតអ្នកនឹងទទួលបានស្តាយផ្ទៃលើ Gmail របស់អ្នកយ៉ាងស្រស់ស្អាត
យើងខ្ញុំសង្ឃឹមថាអត្ថបទខាងលើនឹងជួយឲ្យលោកអ្នកកាន់តែ
ទទួលបានអារមណ៍ស្រស់ស្រាយជាមួយកាន់ប្រើនូវគណនី Gmail របស់អ្នក ៕