បន្ទាប់ ពីការរង់ចាំអស់ជាច្រើនខែមកកម្មវិធី Jailbreak ដែលមានឈ្មោះថា Evasi0n បានដាក់អោយប្រើប្រាស់ជាផ្លូវការកាលពីយប់ថ្ងៃច័ន្ទ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មានអ្នកប្រើប្រាស់ជាច្រើនបានជួបបញ្ហាមួយចំនួន ដូចជា Weather app មិនដំណើរការ និង រាល់ពេល Reboot មានរយៈពេលយូរជាងមុន បន្ទាប់ពី Jailbreak ដោយប្រើ Evasi0n កំណែ 1.0 ។
ខ្ញុំសូមលើកយកនូវរបៀបដែលលោកអ្នកអាចធ្វើការជួសជុល បញ្ហាទាំងពីរខាងលើ៖
ចំណាំ ៖ សម្រាប់អ្នកដែលបានដំឡើង AppSync រួចហើយក្នុង Cydia និងមិនអាចជួសជុលដោយប្រើវិធីនេះបានទេ ។ សូមធ្វើការលប់ AppSync ចោល រួច Reboot ឧបករណ៍ មុននឹងធ្វើការជួសជុលតាមវិធីនេះ។ ប៉ុន្តែសម្រាប់ដែលដែលបានជួសជុលហើយ សូមលប់ AppSync រួច Reboot ។
ជំហានទី១៖ បើកកម្មវិធី Cydia
ជំហានទី២៖ ប៉ះលើ ប៊ូតុងបញ្ជា Changes ដែលនៅចំកណ្ដាលក្នុងចំណោម Tab នៅផ្នែកខាងក្រោមនៃផ្ទាំងកម្មវិធី Cydia
ជំហានទី៣៖ សូមប្រាកដថា ក្រោមពាក្យ Available Upgrades មានជម្រើសកម្មវិធី evasi0n 6.0-6.1 Untether និង UIKit Tools បន្ទាប់មកចុចលើ ប៊ូតុង Upgrade នៅផ្នែកខាងលើជ្រុងខាងស្តាំនៃផ្ទាំងកម្មវិធី
ជំហានទី ៤៖ ចុចលើប៊ូតុង Confirm ដើម្បីចាប់ផ្ដើមដំឡើងកម្មវិធីទាំងពីរ
ជំហានទី៥៖ នៅពេលដែលការដំឡើងការជួសជុលនេះចប់ សព្វគ្រប់ ចុចលើប៊ូតុង Reboot មិនមែន Home នោះទេ ។ នៅពេលវា Reboot រួចរាល់ហើយនោះអ្នកនឹងមិនមានបញ្ហាទាំងពីរខាងលើទៀតទេ ៕
*សម្រាប់អ្នកដែលជួបប្រទះបញ្ហាខាងលើទាំងពីរ បន្ទាប់ពីធ្វើតាមរបៀបខាងលើហើយសូមរង់ចាំនូវការជួសជុលថ្មី ក្រោយទៀតដែលអាចមានពី evasi0n នៅក្នុង Cydia ៕