Blogger Widgets
សូមស្វាគមន៏នូវការសិក្សាស្រាវជ្រាវស្វែងយល់ពីបច្ចេកវិទ្យារបស់អ្នកទាំងអស់គ្នា។ ​IT4togetherសូមចែករំលែកដោយធ្វើការដកស្រង់ចំនេះដឹងគ្រប់ទីកន្លែងដែលគូរយល់ដឹងសំរាប់សិក្សាបន្ថែមដើម្បីចង្កើនចំនេះដឹងលើវិស័យបច្ចេកវិទ្យា​ហើយបច្ចេកវិទ្យានឹងរីកចំរើនដើម្បីអ្នកទាំងអស់គ្នា។ សូមអរគុណចំពោះការគាំទ្រ។

Search This Blog

Song

Thursday, March 28, 2013

កុំព្យូទ័រធ្វើពីមាសសុទ្ធតម្លៃចាប់ពី$21,000

        ឈុតកុំព្យូទ័រដែលត្រូវបានផលិតឡើងដោយមាសសុទ្ធមួយឈុត ត្រូវបានរក អោយ ឃើញថា  វាមានតម្លៃចាប់ពី ២១,០០០​ ដុល្លារ ដែលវាជាគំនិតច្នៃប្រឌិត ​ ក៏ដូចជាការ រចនា ឡើងដោយស្នាដៃវិស្វករអេឡិចត្រូនិក ជនជាតិរ៉ូមានីម្នាក់ ដែលមានឈ្មោះថា George Chirita...
គួររំឮកផងដែរថា  កុំព្យូទ័រមួយឈុតនេះ  ត្រូវបានធ្វើឡើ់ងសំរាប់តែខ្សែរាជវង្សតែប៉ុណ្ណោះ  ខណៈ
ពេលដែលតម្លៃរបស់វាខ្ពស់កប់ពពក ។   លើសពីនេះទៅទៀត បើយោងតាមសម្តីលោក  George
Chirita  ដែលជាអ្នករចនា  ក៏ដូចជាអ្នកធ្វើអោយសមិទ្ធផលស្នាដៃមួយនេះ លេចជារូបរាងឡើង ក៏
បានផ្តល់កិច្ចសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ផងដែរថា​​​ ៖

ខ្ញុំបានប្រឹងប្រែងមែនទែន  ក្នុងការបង្កើតកំព្យូទ័រមាសមួយឈុតនេះឡើង  ខណៈពេលដែលវាត្រូវ
បានបំពាក់ទៅដោយបច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោក  ក៏ដូចជា  គ្រឿងផ្សំមួយចំនួនផ្សេងៗ
ទៀត ស្របពេលដែលវាត្រូវបានរចនាម៉ូដ តាមរចនាបថបុរាណរបស់បារាំង។
មិនត្រឹមតែប៉ុណ្ណោះ  ក្រោយពីបានដាក់តាំងលក់ ក៏ដូចជាធ្វើការផ្សព្វផ្សាយនាពេលកន្លងមក ក៏មាន
ការបញ្ជាទិញពីជុំវិញពិភពលោកផងដែរ ដែលនៅក្នុងនោះរួមមានប្រទេសចិន ក៏ដូចជាប្រទេសមួយ
ចំនួនដែលមកពីមជ្ឈិមបូព៌ាផងដែរ៕