បន្ទាប់ពីមានចចាមអារ៉ាមពី Facebook
Phone រសាត់បាត់អស់មួយរយៈទៅ ស្រាប់តែលេចឮមកម្ដងទៀតហើយ។ តើម្ដងនេះ Facebook
ពិតជាបង្ហាញមែនឬក៏យ៉ាងណានោះទេ?
ស្រដៀងគ្នានេះដែរ
គេហទំព័រ Business Insider បានឲ្យដឹងថា៖មានប្រភពជាច្រើនបាននិយាយថា
Facebook ប្រាកដជាបង្ហាញ Facebook Phone នៅថ្ងៃនេះ។
ទោះបីជាយ៉ាងណាពុំមានចម្លើយជាក់លាក់បង្ហាញដោយក្រុមហ៊ុន
ទំនាក់ទំនងសង្គមយក្សមួយនេះឡើយ។
កាលពីចុងឆ្នាំ ២០១២លោក Mark
Zuckerberg ស្ថាបនិកនិងនាយកប្រតិបត្តិរបស់ Facebook
បានថ្លែងទៅកាន់គេហទំព័រ TechCrunch រូបលោកនឹងផលិត Facebook Phone
បើមានឧកាស។
គួរបញ្ជាក់ផងដែរថា កន្លងទៅនេះក៏មានព័ត៌មានចចាមអារ៉ាមជាច្រើន
ជុំវិញបណ្ដាញសង្គមដ៏ធំបំផុតចង់ប្រឡូកខ្លួនចូលទីផ្សារទូរស័ព្ទ។