Blogger Widgets
សូមស្វាគមន៏នូវការសិក្សាស្រាវជ្រាវស្វែងយល់ពីបច្ចេកវិទ្យារបស់អ្នកទាំងអស់គ្នា។ ​IT4togetherសូមចែករំលែកដោយធ្វើការដកស្រង់ចំនេះដឹងគ្រប់ទីកន្លែងដែលគូរយល់ដឹងសំរាប់សិក្សាបន្ថែមដើម្បីចង្កើនចំនេះដឹងលើវិស័យបច្ចេកវិទ្យា​ហើយបច្ចេកវិទ្យានឹងរីកចំរើនដើម្បីអ្នកទាំងអស់គ្នា។ សូមអរគុណចំពោះការគាំទ្រ។

Search This Blog

Song

Tuesday, February 12, 2013

របៀប​ Backup កម្មវិធី​បន្ថែម​​របស់ Firefox


firefox-social1
ចំនួន​អ្នក​ប្រើ​ Firefox ចេះតែច្រើន​តម្រូវ​ការ​នៃការ​ប្រើប្រាស់​កាន់​តែ​ចាំ​បាច់​ ​ហើយ​​​ការ​​​ដំឡើង​កូន​កម្មវិធី​បន្ថែម​ទៅ​លើ​កម្មវិធី Firefox ក៏​កាន់​តែ​ច្រើន​ឡើង​ផង​ដែរ ។ ពិត​ណាស់​ថា​​ទន្ទឹម​នឹង​ការ​ប្រើប្រាស់​កាន់​តែ​ស្រួល​​ក៏​មិន​​អាច​ថា​ គ្មាន​ភាព​លំបាក​កើត​ឡើង​បាន​ដែរពេល​ខ្លះ​​​​អ្នក​​កំពុង​ប្រើ​កូន​កម្មវិធី​មួយ​នៅ​លើ Firefox ដែល​មាន​ភាព​ទាក់​ទាញ​និង​គួរ​ឲ្យ​ចង់​ប្រើ​ដូច​ជា​​កម្មវិធី “Easy YouTube Video Downloader” ជា​ដើម​ តែ​មិត្ត​អ្នក​ឬ​បង​ប្អូន​អ្នក​គាត់​ក៏​ចង់​ប្រើ​​វា​ដែរ​​​តើ​ពួក​គាត់​ សុទ្ធ​តែ​ត្រូវ​ឆ្លង​ទៅ​​អ៊ីនធឺណិត​ដើម្បី​ធ្វើ​ការ​ដំឡើង​វា​មែន​ទេ?
 ទេ​​​ដោយ​មិន​ចាំ​បាច់​​អ៊ីនធឺណិត​ពួក​គាត់​ក៏​អាច​ដំឡើង​​កូន​កម្មវិធី​មួយ ​ចំនួន​​ដែល​អ្នក​មាន​​បាន​ដែរ គឺ​អ្នក​ត្រូវ​ធ្វើ​ការ Backup នូវ​កូន​កម្មវិធី​ទាំង​នោះ​រួច​​ចែក​រំលែក​​ទៅ​អ្នក​ដទៃ​ទៀត​ដើម្បី​ធ្វើ​ ការ​ Install ទៅ​វាជាការ​ស្រេច ។ ដូច​នេះ​ដើម្បី​ធ្វើការ​ Backup កូន​កម្មវិធី​តូច​ដែល​មាន​លើ Firefox សូម​ធ្វើ​តាម​វិធី​ដូច​ខាង​ក្រោម​ ។
របៀប​ Backup កម្មវិធី​បន្ថែម​​របស់ Firefox៖
  • ត្រូវ​ដំឡើង​​នូវ​កូន​កម្មវិធី​ឈ្មោះ Firefox Environment Backup Extension “FEBE” ជា​មុន​សិន​
  1. ​បើក​ Firefox browser រួច​ចុច​លើ​​ Firefox បន្ទាប់​​ click ពាក្យ​ថា​ Add-ons ​ដូច​រូប
  2. វាយ​ពាក្យ​ “FEBE”​  ​ទៅ​ក្នុង​ប្រ​អប់​ Search  រួច​ជ្រើស​​រើស​លទ្ធផល​​​​​ FEBE 7.0.3.5  ដោយ​ចុច​លើ​​ Button Install  ដូច​​រូប​
  3. បន្ទាប់​ពី​នោះ​ សូម​​ធ្វើ​ការ​រង់ចាំ​មួយ​រយៈនោះ​អ្នក​នឹង​ដំឡើង​​កម្មវិធី​នេះ​​រួច​រាល់
  • របៀប​ Backup កូន​កម្មវិធី​ចេញ​ពី Firefox​
  1. បើក​ Firefox browser រួច​ចុច​លើ​​ Firefox បន្ទាប់មក​​​ click ពាក្យ​ថា​Backup Utilities…​ រួច​ចុច​លើ​ពាក្យ “FEBE” និង​ចុច​លើ​ពាក្យ “FEBE Optios”​ ដូច​រូប
  2. សូម​ចុច​កំណត់​ឲ្យ​ដូច​ជា​អ្វី​ដែល​មាន​ក្នុង​រូប​ខាង​ក្រោម​ រួច​ចុច button  OK
  3. បន្ទាប់​មក​​​សូម​ចូល​ទៅ​​​​ដូច​ចំណុច 1 ខាង​លើ​​ម្ដង​ទៀត​តែ​យក​ពាក្យ​ Quick Backup រួច​ចុច​លើ button “Browes…” ដើម្បី​ជ្រើស​រើស​កន្លែង​ផ្ទុក​​កម្មវិធី​ដែល​យើង​ Backup
  4. បន្ទាប់​មក​ទៀត​សូម​ចុច​លើ button “Get list” និង​ជ្រើស​រើស​យក​កម្មវិធី​ទាំង​ឡាយ​ណា​ដែល​អ្នក​ចង់ Backup
  5. ចុច​លើ​​​ button “Backup Now” ជា​ការ​ស្រេច​
បញ្ជាក់​៖ ​​កម្មវិធី​​នេះ​អាច​ប្រើ​បាន​សម្រាប់​តែ​ អ្នក​ដែល​ប្រើ​ Firefox Browser ប៉ុណ្ណោះ​(ដោយ​ឡែក​ចំពោះ​របៀប​ដំឡើង​កូន​កម្មវិធី​ដែល​បាន​ Backup ទាំង​នោះ​ពពក​នឹង​ចេញ​អត្ថបទ​ថ្ងៃ​ស្អែក​បន្ត​) ។
សូម​អរ​គុណ​រាល់​ការ​តាម​ដាន​របស់​លោក​អ្នក​ យើង​ខ្ញុំ​សង្ឃឹម​ថា​ កម្មវិធី​​នេះ​នឹង​ជួយ​សម្រួល​ដល់​​អ្នក​បាន​ច្រើន​ជាង​មុន​​៕