Blogger Widgets
សូមស្វាគមន៏នូវការសិក្សាស្រាវជ្រាវស្វែងយល់ពីបច្ចេកវិទ្យារបស់អ្នកទាំងអស់គ្នា។ ​IT4togetherសូមចែករំលែកដោយធ្វើការដកស្រង់ចំនេះដឹងគ្រប់ទីកន្លែងដែលគូរយល់ដឹងសំរាប់សិក្សាបន្ថែមដើម្បីចង្កើនចំនេះដឹងលើវិស័យបច្ចេកវិទ្យា​ហើយបច្ចេកវិទ្យានឹងរីកចំរើនដើម្បីអ្នកទាំងអស់គ្នា។ សូមអរគុណចំពោះការគាំទ្រ។

Search This Blog

Song

Tuesday, February 12, 2013

របៀប​ដំឡើង​កម្មវិធី​បន្ថែម​ឲ្យ​​ Firefox ដោយ​មិន​ចាំ​បាច់​មាន​អ៊ីនធឺណិត​


71546_firefox_kolorowe_smugi
កាល​ពី​ថ្ងៃ​ម្សិល​មិញ​​ពពក​បាន​ចេញ​ផ្សាយ​នូវ​អត្ថបទ​មួយ​ដែល​និយាយ​អំពី​ ហើយ​​នៅ​ពេល​នោះ​​​យើង​ខ្ញុំ​ក៏​បាន​សន្យា​ផង​ដែរ​ថា​នឹង​ចេញ​​​អត្ថបទ​​ ដែល​បង្ហាញ​ពី​ការ​ដំឡើង​នូវ​កូន​កម្មវិធី​ដែល​បាន​ Backup នោះ​ទៅ​លើ​​ Firefoxវិញ​ម្ដង​ ។
សូម​អរគុណ​​ចំពោះ​ការ​រង់ចាំ​របស់​ប្រិយ​មិត្ត​​មិន​ខុស​ទៅ​នឹង​អ្វី​ដែល ​​បាន​សន្យា​ ថ្ងៃ​នេះ​លោក​អ្នក​នឹង​បាន​ដឹង​ពី​របៀប​ដែល​​ធ្វើ​ការ​ដំឡើង​កម្មវិធី​​បាន​ Backup ពី Firefox និង​ដំឡើង​​​ពួក​វា​ឡើង​វិញ​ដោយ​មិន​ចាំ​បាច់​​ប្រើ​អ៊ីនធឺណិត​ ។ តាម​ពិត​ទៅ​របៀប​ដំឡើង​កម្មវិធី​ដែល​បាន​ Backup ទៅ​លើ Firefox វិញ​​គឺ​វា​មាន​ភាព​ងាយ​ស្រួល​ណាស់​បាន​ន័យ​ថា​វា​មាន​លក្ខណ​ដូច​គ្នា​ទៅ​ នឹង ​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​របស់​លោក​អ្នក ។ ដូច្នេះ​ដើម្បី​ជ្រាប​ពី​ការ​ដំឡើង​សូម​​​ធ្វើការ​តាម​ដាន​និង​អនុវត្តន៍​​ នូវ​របៀប​ដែល​​​បាន​​បង្ហាញ​​ខាង​ក្រោម ។ របៀប​ដំឡើង​កម្មវិធី​បន្ថែម​ឲ្យ​​ Firefox ដោយ​មិន​ចាំ​បាច់​មាន​អ៊ីនធឺណិត​៖
  1. បើក​​កម្មវិធី​ Firefox របស់​អ្នក​ឡើង​
  2. រួច​សូម​ធ្វើការ​ចុច​​​​ក្ដារចុច​​របស់​អ្នក​នូវ​គ្រាប់ Ctrl + O
  3. បន្ទាប់​មក​​សូម​​ចូល​ទៅ​កាន់​កន្លែង​ដែល​អ្នក​បាន​រក្សា​កម្មវិធី​នោះ​ ទុក និង​ចុច​លើ​កម្មវិធី​​ដែល​ត្រូវ​ដំឡើង​នោះ​​ចំនួន​ពីរ​ដង​ ឬ​ ចុច​លើ button ​Open ដើម្បី​បើក​​
  4. ​​ចុច​លើ​ button “Install Now” រួច​រង់​ចាំ​មួយ​រយៈ​
  5. ពេល​ដែល​​​​​​កម្មវិធី​ត្រូវ​បាន​ដំឡើង​រួច​រាល់​​​នឹង​មាន​សារ​មួយ​​ មាន​ដាក់​​ button “Restart Now”  បាន​ន័យ​​ថា​អ្នក​បាន​ដំឡើង​វា​រួច​រាល់​ហើយ ដូចនេះ​​អ្នក​អាច​ចុច​លើ button ​នោះ​​ឬ​មិន​ចុច​ក៏​បាន​
សូម​អរ​គុណ​រាល់​ការ​តាម​ដាន​របស់​ប្រិយ​មិត្ត​​ យើង​ខ្ញុំ​សង្ឃឹម​ថា​របៀប​ខាង​លើ​​នេះ​នឹង​អាច​ក្លាយ​ជា​គន្លឹះ​ខ្លះៗ​ដល់​ លោក​អ្នក​ក្នុង​ការ​ប្រើ​ប្រាស់​​កម្មវិធី Firefox ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​​ឡើង​​​​​៕