Blogger Widgets
សូមស្វាគមន៏នូវការសិក្សាស្រាវជ្រាវស្វែងយល់ពីបច្ចេកវិទ្យារបស់អ្នកទាំងអស់គ្នា។ ​IT4togetherសូមចែករំលែកដោយធ្វើការដកស្រង់ចំនេះដឹងគ្រប់ទីកន្លែងដែលគូរយល់ដឹងសំរាប់សិក្សាបន្ថែមដើម្បីចង្កើនចំនេះដឹងលើវិស័យបច្ចេកវិទ្យា​ហើយបច្ចេកវិទ្យានឹងរីកចំរើនដើម្បីអ្នកទាំងអស់គ្នា។ សូមអរគុណចំពោះការគាំទ្រ។

Search This Blog

Song

Monday, February 11, 2013

GS IV បំពាក់​បច្ចេកវិទ្យា​បញ្ជា​តាម​កាយវិការ maXTouch S controllers 
ស្របពេល​ដែល នៅ​មិន​ទាន់​ចេញ​ជា​រូបរាង​ផង​ ស្រាប់​តែ​ពេល​នេះ គ្រោង​ប្រើ​បច្ចេកវិទ្យា​ប្រើ​កាយ​វិការបញ្ជា maXTouch S controllers បន្ថែម​ពី​លើ​មួយ​ទៀត នៅ​លើ​ Smartphone ស៊េរី​ថ្មី​របស់​ខ្លួន​មួយ​នេះ។

មុខ​ងារ​​បញ្ជា​ដោយ​ប្រើ​កាយ​វិការ maXTouch S controllers នេះ​នឹង​បង្កើន​ភាព​ងាយ​ស្រួល​ដល់​អ្នក​​ប្រើ​​​ សម្រាប់​​បញ្ជា​ឱ្យ​ចេញ-​ចូល​ទៅ​កម្ម​វិធី​ណា​មួយ​បាន​ដោយ​គ្រាន់​តែ​ប្រើ​ កាយ​វិការ​ប៉ុណ្ណោះ​​។ មាន​ន័យ​ថា អ្នក​ប្រើ​ពុំ​ចាំបាច់​​​យក​ដៃ​ទៅ Touch លើ​អេក្រង់​នោះ​ទេ គឺ​ប្រើ​តែ​កាយវិការលើអេក្រង់​ នោះ​វា​នឹង​ចូល​ដល់​កម្មវិធី​ភ្លាម។
កម្មវិធី maXTouch S controllers មាន​លក្ខណៈ​ស្រដៀង​ឬ​ដូច​គ្នា​ទៅ​នឹង​កម្មវិធី Floating touch របស់ Sony Experia sola ដែរ។ ខាង​ក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​ពី​កម្មវិធី Floating touchបំពាក់​លើ Sony Experia sola។
ជា Smartphone ត្រកូល S ជំនាន់​ក្រោយ​របស់ ដែល​ត្រូវ​បាន​គេ​ជឿ​ថា​នឹង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​នៅ​លើ​ទីផ្សារ។ ប៉ុន្មាន​ថ្ងៃ​នេះ​មាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា Galaxy S IV និង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី ១៥ខែ​​ក្រោយ​នេះ។
គួរបញ្ជាក់​ផង​ដែរ​ថា​ កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ក៏​ធ្លាប់​លេច​ឮ​ជុំវិញ​បច្ចេកវិទ្យា​បន្ថែម​ថ្មី​ៗ​នៅ​លើ  នេះ​ដែរ ដែល​ល្បី​ថា នឹង​បញ្ចូល​បច្ចេកវិទ្យា​​ទំនើប​ដោយ​បំពាក់​មុខងារ​ថ្មី​ចំនួន ២​គឺ៖ មុខងា “” និង “”។ មុខងារ​ទាំង​ពីរ​នេះEye Scrool ​សម្រាប់​រំកិល​ឬ​ផ្លាស់​ប្ដូរ​ទំព័រ​នៅ​ពេល​បើក​ Browser និង​មួយ​ទៀត Eye Pause សម្រាប់​ផ្អាក​វីដេអូ​នៅ​ពេល​ភ្នែក​របស់​អ្នក​ដក​ចេញ ឬ​ឈប់​សម្លឹង​ចំ​អេក្រង់​វា​នឹង​ pause ជាប់ ងាយស្រួល​មក​មើល​វិញ​នៅ​ពេល​ក្រោយ មិន​ឱ្យ​ដាច់​ភាគ។
យ៉ាង​ម៉េចហើយ បើ S VI ទំនើប​បែប​នេះ​មែន តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ?

No comments:

Post a Comment