Blogger Widgets
សូមស្វាគមន៏នូវការសិក្សាស្រាវជ្រាវស្វែងយល់ពីបច្ចេកវិទ្យារបស់អ្នកទាំងអស់គ្នា។ ​IT4togetherសូមចែករំលែកដោយធ្វើការដកស្រង់ចំនេះដឹងគ្រប់ទីកន្លែងដែលគូរយល់ដឹងសំរាប់សិក្សាបន្ថែមដើម្បីចង្កើនចំនេះដឹងលើវិស័យបច្ចេកវិទ្យា​ហើយបច្ចេកវិទ្យានឹងរីកចំរើនដើម្បីអ្នកទាំងអស់គ្នា។ សូមអរគុណចំពោះការគាំទ្រ។

Search This Blog

Song

Monday, February 11, 2013

ទើប​ចេញ Windows 8 ឥឡូវ​មាន Windows 9 ទៀត​?

ទើប​ចេញ Windows 8 ឥឡូវ​មាន Windows 9 ទៀត​? 
ប្រព័ន្ធ​ប្រតិបត្តិការ Windows ពី​ពេល​ថ្មីៗ​នេះ​ ត្រូវ​បាន​គេ​​រាយការណ៍​មក​ថា ឥឡូវ​នេះ បាន​ចាប់​ធ្វើ​ការ​លើ​គម្រោង​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​ចំនួន ២ផ្សេង​គ្នា​ទៀត​ហើយ នោះ​គឺ​ Windows Blue និង​មួយ​ទៀត​ជា Windows 9។ នេះ​បើ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ softpedia ព្រឹកមិញ។


បើ​តាម​គេហទំព័រ ZDNet ចុះ​ផ្សាយ​ពី​ពេល​ថ្មីៗ​នេះ បាន​ឱ្យ​ដឹង​ថា Windows Blue និង Windows 9 បាន​ចាប់​ផ្ដើម​ចាប់​បដិសន្ធិ​បន្តិច​ម្ដងៗ​ហើយ។ ខណៈពេល​នេះ​គេ​ល្បី​ថា   នឹង​ចេញ Windows Blue ទៀតនាអំឡុង​ឆ្នាំ២០១៣​នេះ ដែល​ជា version OS ថ្មី​បាន​ធ្វើ​ការ upgrade លើ Windows 8 ដោយ update លើ​កម្មវិធី​មួយ​ចំនួន​ដូច​ជា៖ Internet Explorer, Hotmail, SkyDrive, Windows Phone និង Windows Server។Windows Blue នេះ​នឹង​មិន​មែន​ជា​ប្រភេទ standalone OS នោះ​ទេ គឺ​សម្រាប់​តែ Update ទៅ​លើ Windows 8 ដែល​បាន​ប្រើ​រួច​ប៉ុណ្ណោះ។ គេ​រំពឹង​ថា Microsoft នឹង​លក់ Windows Blue នៅ​លើ Windows Store បាន​យ៉ាង​រលូន​ជា​មួយ​កម្រិត​គុណភាព​ការងារ​បាន​ល្អ ដោយ​បាន​ធ្វើ​កំណែប្រែ​លើ WP8 ចាស់។
មួយ​ទៀត​គឺ Windows 9 គ្រាន់​តែ​ឮ​វា​ហាក់​ដូច​ជាលឿន​ពេកទៅ​ហើយ ​នៃ​គំលាត​ប្រព័ន្ធ​ប្រតិបត្តិការ Windows របស់ Microsoft ព្រោះ​ថា​ក្រុមហ៊ុន Software ដ៏​ធំ​មួយ​នេះ ទើប​តែ​ចេញ​ នៅ​ថ្ងៃ​ទី២៦ តុលា​ឆ្នាំ​មុន​សោះ ស្រាប់​តែ​ពេល​នេះ មាន​លេចឮ​ព័ត៌មាន​ថា​នឹង​មាន Windows 9 ទៀត​ទៅ​ហើយ។ វា​ជា​ប្រភេទ standalone OS ខុស​ពី Windows Blue ដែល​ប្រើ​សម្រាប់​តែ upgrade លើ Windows 8 ប៉ុណ្ណោះ។
គេ​រំពឹង​ថា Windows Blue នឹង​សម្រេច​បើក​សម្ពោធ​នៅ​អំឡុង​ឆ្នាំ២០១៣​នេះ​ហើយ រី​ឯ Windows 9 វិញ​ហាក់​ដូច​ជា​ស្ងាត់​ឈឹង​អំពី​កាល​បរិច្ឆេទ​ប្រកាស។

No comments:

Post a Comment