អ្នកប្រើ Firefox ទាំងអស់អាចធ្វើការទទួលនូវកម្មវិធីបន្ថែមជាច្រើនដោយមិនគិត ប្រាក់ពី Firefox ។ Colorful Tabs ជាកម្មវិធីបន្ថែមលើ Firefox មួយ ដែលជួយឲ្យ Tabs របស់ Firefox មានពណ៌ផ្សេងៗគ្នា ធ្វើឲ្យកម្មវិធី Firefox របស់អ្នកមើលទៅកាន់តែទាក់ទាញ និងគួរឲ្យចង់ប្រើ ជាពិសេសគឺវានឹងជួយឲ្យយើងងាយស្រួលក្នុងការចំណាំទៅលើ Tab ណាមួយដែលយើងកំពុងស្ថិតនៅ និង ចង់ចុចលើវា ។
របៀបដំឡើងកម្មវិធី Colorful Tabs លើ Firefox ៖
- បើក Firefox browser រួចចុចលើ Firefox បន្ទាប់មក click ពាក្យថា Add-ons ដូចរូប
- វាយពាក្យ “Colorful Tabs ” ទៅក្នុងប្រអប់ Search រួចជ្រើសរើសលទ្ធផល Colorful Tabs 17.6 ដោយចុចលើ Button Install ដូចរូប
- បន្ទាប់ពីនោះ សូមធ្វើការរង់ចាំមួយរយៈ នោះអ្នកនឹងដំឡើងកម្មវិធីនេះរួចរាល់
- ពេលនេះ សូម Restart កម្មវិធី Firefox ឡើងវិញនោះ អ្នកនឹងឃើញលទ្ធផលដូចខាងក្រោម