Blogger Widgets
សូមស្វាគមន៏នូវការសិក្សាស្រាវជ្រាវស្វែងយល់ពីបច្ចេកវិទ្យារបស់អ្នកទាំងអស់គ្នា។ ​IT4togetherសូមចែករំលែកដោយធ្វើការដកស្រង់ចំនេះដឹងគ្រប់ទីកន្លែងដែលគូរយល់ដឹងសំរាប់សិក្សាបន្ថែមដើម្បីចង្កើនចំនេះដឹងលើវិស័យបច្ចេកវិទ្យា​ហើយបច្ចេកវិទ្យានឹងរីកចំរើនដើម្បីអ្នកទាំងអស់គ្នា។ សូមអរគុណចំពោះការគាំទ្រ។

Search This Blog

Song

Tuesday, February 12, 2013

របៀប​​​ចាប់​យក​រូប​ភាព​លើ​អ៊ីនធឺណិត​បោះ​ទៅ Facebook ដោយ​ប្រើ​​ Chrome


easy-copie-copie-001
Facebook ​ជា​បណ្ដាញ​សង្គម​​​លើ​អ៊ីនធឺណិត​មួយ​ដែល​មាន​​​​ការ​កើន​​ឡើង​នូវ​គណនី​ចុះ ​ឈ្មោះ​​ប្រើ​ជា​រៀង​រាល់​ថ្ងៃ ។ បច្ចុប្បន្ន​​ប្រសិន​បើ​អ្នក​ប្រើ Facebook ​​ចង់​បាន​រូប​ណា​មួយ​មក​ដាក់​លើ Profile Picture  ផ្ទាល់​ខ្លួន​ ដំបូង​គាត់​ត្រូវ​​​​ទាញ​យក​ នូវ​រូប​​ទាំង​នេះ​ដាក់​ក្នុង​ថត​ផ្ទុក​​ឯកសារ​​​​ជា​មុន​សិន ទើប​ធ្វើ​ការ​បង្ហោះ​ពី​ថត​ផ្ទុក​ឯកសារ​​ទៅ Facebook ជា​ក្រោយ​​ បើ​យើង​គិត​ទៅ​​ការ​ធ្វើ​បែប​នេះ​​ពិត​ជា​ចំណាយ​ពេល​ច្រើន​និង​មាន​​ភាព​ លំបាក​បន្តិច​ ។​

ដូច្នេះ​ដើម្បី​អាច​ធ្វើ​ការ​បង្ហោះ​រូប​ទៅ​កាន់ Profile Picture លើ Facebook បាន​ឆាប់​រហ័ស​តាម​រយៈ​​ការ​ទាយ​យក​ពី​គេហទំព័រ​ផ្សេងៗ​លើ​អ៊ីនធឺណិត​​បូក​ រួម​ទាំង​ Facebook ឲ្យ​មាន​​ភាព​រហ័ស​នោះ​ ពពក​សូម​លើក​យក​នូវ​កម្មវិធី​​​​បន្ថែម​មួយ​លើ Chrome ដែល​អាច​ធ្វើ​ការ​ទាំង​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​​​ កម្មវិធី​នេះ​មាន​ឈ្មោះ​ថា “Upload Photos To Facebook Pages” ។ ​ចំពោះ​គុណ​ប្រយោជន៍​របស់​វា​មិន​ត្រឹម​តែ​អាច​​បង្ហោះ​រូប​ទៅ Profile Picture ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​អាច​​បង្ហោះ​ចូល​ក្នុង Facebook Pages ផង​ដែរ ​ដូច្នេះ ដើម្បី​​ប្រើ​នូវ​កម្មវិធី​នេះ​បាន​សូម​ធ្វើការ​ដំឡើង​​​វា​ជា​មុន​សិន ។

វិធី​ដំឡើង​កម្មវិធី “Upload Photos To Facebook Pages” ៖
  1. បើក​កម្មវិធី Chrome របស់​អ្នក​
  2. បន្ទាប់​មក​សូម​ចុច​​តំណ​ភ្ជាប់​នេះ​
  3. ​សូម​ចុច​លើ​ពាក្យ​ ” ADD TO CHROME”
  4. ពេល​មាន​​ផ្ទាំង​សារ​​​បង្ហាញ​មក​​សូម​​​​ចុច​លើ​ “​Add” រួច​រងចាំ​​មួយ​រយៈ​ជា​ការ​ស្រេច
បញ្ជាក់​កម្មវិធី​​​ខាង​លើ​ប្រើ​សម្រាប់​តែ Google Chrome ប៉ុណ្ណោះ ។ ​​យើង​ខ្ញុំ​សង្ឃឹម​ថា​​ អត្ថបទ​ខាង​លើ​នឹង​អាច​ជួយ​​​​ឲ្យ​ការ​ចែក​រំលែក​រូប​លើ​​ Facebook ​របស់​អ្នក​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​​ជាង​​ការ​ប្រើ​បែប​ធម្មតា​ ​៕