Blogger Widgets
សូមស្វាគមន៏នូវការសិក្សាស្រាវជ្រាវស្វែងយល់ពីបច្ចេកវិទ្យារបស់អ្នកទាំងអស់គ្នា។ ​IT4togetherសូមចែករំលែកដោយធ្វើការដកស្រង់ចំនេះដឹងគ្រប់ទីកន្លែងដែលគូរយល់ដឹងសំរាប់សិក្សាបន្ថែមដើម្បីចង្កើនចំនេះដឹងលើវិស័យបច្ចេកវិទ្យា​ហើយបច្ចេកវិទ្យានឹងរីកចំរើនដើម្បីអ្នកទាំងអស់គ្នា។ សូមអរគុណចំពោះការគាំទ្រ។

Search This Blog

Song

Tuesday, February 12, 2013

របៀប​បិទ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​របស់ Facebook លើ Firefox


facebook block firefox
លោក​អ្នក​ប្រហែល​ជា​ធ្លាប់​​បាន​អាន​ពី​របៀប​បិទ​ផ្ទាំង​ផ្សាយ​ ពាណិជ្ជកម្ម​របស់​ Facebook លើ Google Chrome ម្ដង​រួច​ទៅ​ហើយ​ ប៉ុន្តែ​ដោយ​សារ​តែ​មាន​​​ប្រិយ​មិត្ត​​ភាគ​​​ច្រើន​ប្រើ​ប្រាស់​នូវ​ កម្មវិធី​ Firefox ​​​ដូច្នេះ​យើង​ខ្ញុំ​សូម​​លើក​យក​ពី​របៀប​បិទ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​​ របស់Facebook លើ Firefox វិញ​ម្ដង ។ ​យ៉ាង​ណា​មិញ​ដើម្បី​ទទួល​បាន​នូវ​​អត្ថប្រយោជន៍​ទាំង​នេះ​សូម​ធ្វើ​​ទៅ​តាម ​ការ​ណែ​នាំ​​ដូច​ខាង​ក្រោម​ ។

របៀប​ដំឡើង​កម្មវិធី​ដើម្បី​បិទ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ Facebook លើ Firefox ៖​

  1. បើក​ Firefox browser រួច​ចុច​លើ​​ Firefox បន្ទាប់​​មក​​ click ពាក្យ​ថា​ Add-ons ​ដូច​រូប
  2. វាយ​ពាក្យ​ “Adblock Plus”​  ​ទៅ​ក្នុង​ប្រ​អប់​ Search  រួច​ជ្រើស​​រើស​លទ្ធផល​​​​​ Adblock Plus 2.2.1  ដោយ​ចុច​លើ​​ Button Install  ដូច​​រូប​
  3. បន្ទាប់​ពី​នោះ​ សូម​​ធ្វើ​ការ​រង់ចាំ​មួយ​រយៈ ​នោះ​អ្នក​នឹង​ដំឡើង​​កម្មវិធី​នេះ​​រួច​រាល់
  4. ពេលនេះ​សូម​ Reload​ (ចុច​ F5) លើ​ទំព័រ Facebook របស់​អ្នក​ ដែល​ដំណើរការ​ក្នុង​​​កម្មវិធី ​Firefox ឡើង​វិញ​​នោះ ​អ្នក​នឹង​មិន​​​ឃើញ​​មាន​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​​ដែល​នៅ​ផ្នែក​ខាង​​ ស្តាំ​​​ដូច​ពី​មុន​ទៀត​ទេ។លទ្ធផល​ដូច​រូប​ខាង​ក្រោម​៖

​​យើង​ខ្ញុំ​សង្ឃឹម​ថា​​ អត្ថបទ​ខាង​លើ​នឹង​អាច​ជួយ​​​​ឲ្យ​ទំព័រ​គណនី​​​ Facebook ​របស់​អ្នក​​មើល​ទៅ​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​​មិន​មាន​ការ​រំខាន​ពី​ ការផ្សាយពាណិជ្ជកម្ម​ទាំង​នោះ ​៕