ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនោះលោកអ្នកត្រូវធ្វើតាមការ ណែនាំ ដោយដំឡើងកម្មវិធីបន្ថែមតូចមួយរបស់ Chrome ឈ្មោះ “Adblock Plus” ។
សូមធ្វើតាមវិធីខាងក្រោម ៖
- សូមចុចតំណភ្ជាប់នេះដើម្បីចូលទៅកាន់កម្មវិធីបានយ៉ាងឆាប់រហ័សនៅលើ Chrome
- ប្រសិនបើអ្នកមិនបានកំពុងស្ថិតនៅលើ Chrome ទេ សូមធ្វើការចម្លងយកនូវតំណភ្ជាប់ខាងលើ ដើម្បីយកទៅបើកនៅលើ Chrome
- បន្ទាប់មកសូមចុចលើពាក្យ ” ADD TO CHROME”
- ពេលមានផ្ទាំងសារបង្ហាញមកសូមចុចលើ “Add” រួចរងចាំមួយរយៈជាការស្រេច
- ពេលនេះសូម Reload (ចុច F5) លើទំព័រ Facebook របស់អ្នក ដែលដំណើរការក្នុងកម្មវិធីរុករក Chrome ឡើងវិញនោះ អ្នកនឹងមិនឃើញមានផ្ទាំងផ្សាយពាណិជ្ជកម្មដែលនៅផ្នែកខាង ស្តាំដូចពីមុនទៀតទេ។
បញ្ជាក់កម្មវិធីខាងលើប្រើបានសម្រាប់តែលើ Google Chrome ប៉ុណ្ណោះ ។ យើងខ្ញុំសង្ឃឹមថា អត្ថបទខាងលើនឹងអាចជួយឲ្យទំព័រគណនី Facebook របស់អ្នកមើលទៅកាន់តែមានភាពស្រស់ស្អាតមិនមានការរំខានពី ការផ្សាយពាណិជ្ជកម្មទាំងនោះ (ប្រសិនបើអ្នកចង់លុបកម្មវិធីបន្ថែមខាងលើវិញសូមចុចត្រង់នេះ)៕